អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន
September 07, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំខែសីហា និងទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញាឆ្នាំ២០២១របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធកម្មវិធីZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីក្រុមការងារជំនាញ។

ឯកឧត្តម អគ្គាធិការមានមតិដឹកនាំការងារមាន៖

-ត្រូវចុះធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹងដែលអាទិភាព ទោះក្នុងដំណាក់កាលឆ្លងរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក៏ដោយ ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់

-ណែនាំប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវពិនិត្យភាពយឺតយ៉ាវ នៃការឆ្លើយបំភ្លឺទៅនឹងសេចក្តីជូនដំណឹងដែលអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវឆ្លើយតបមកក្រសួងមហាផ្ទៃ

-ប្រធាននាយកដ្ឋានត្រូវតាមដានបញ្ហាសុខភាពមន្ត្រីក្រោមឱវាទជាប្រចាំ

-ប្រធាននាយកដ្ឋានណែនាំមន្ត្រីក្រោមឱវាទ ត្រូវបន្តការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្ត៣កុំ ៣ការពារ ទោះជាខ្លួនបានចាក់វ៉ាក់សាំងរួចក៏ដោយ។

ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណ និងជូនពរ ចំពោះឯកឧត្តម លោកជំទាវ អស់លោក សូមចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ