ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច
July 20, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងអំពីសារៈសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះ ដែលរួមចំណែកក្នុងការពង្រឹងសមត្ថភាពសិក្ខាកាមជាមន្រ្តីអនុវត្តច្បាប់ ក្នុងការបំពេញការងាររបស់ខ្លួនកាន់តែទទួលបានប្រសិទ្ធភាពលើការគ្រប់គ្រងអាវុធធុនតូច និងធុនស្រាល ជាពិសេសការយកចិត្តទុកដាក់បញ្ជា្របការយល់ដឹង និងលើកកម្ពស់ការចូលរួមរបស់ស្រ្តីនៅក្នុងកិច្ចការនេះ សំដៅធ្វើយ៉ាងណាសម្រេចបាននូវគោលដៅរួមមួយ គឺការកាត់បន្ថយគ្រោះថ្នាក់ និងបទល្មើសផ្សេងៗពាក់ព័ននឹងការប្រើប្រាស់អាវុធធុនតូច និងធុនស្រាល។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី ៨, ៩, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលពីអង្គការ United Nations Regional Centre for Peace and Disarmament in Asia and the Pacific (UNRCPD) និងស្ថិតក្រោមការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប EU៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ