ក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) ចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច
July 08, 2021    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។

នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាល ដោយបានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមចំណែករបស់ស្រ្តីនៅក្នុងការងារនេះ និងបានជម្រាបជូនអំពីការងារមួយចំនួនដែលក្រសួងមហាផ្ទៃ និង SOMTC-កម្ពុជា សម្រេចបាន និងកំពុងខិតខំអនុវត្តពាក់ព័ន្ធនឹងការងារគ្រប់គ្រងអាវុធជាតិផ្ទុះនេះ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី ៨, ៩, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលពីអង្គការ United Nations Regional Centre for Peace and Disarmament in Asia and the Pacific (UNRCPD) និងស្ថិតក្រោមការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប EU៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ