សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
November 22, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអានរបាយការណ៍ ស្តីពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង គោរពជូនសម្តេចក្រឡាហោម អំពីរចនាសម្ព័ន្ធ និងអង្គការលេខនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ព្រមទាំងផែនការការបែងចែកភារកិច្ចថ្នាក់ដឹកនាំ(អគ្គនាយករង)សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៨៖ ដោយប្រគល់ភារកិច្ចជូនអគ្គនាយករងមួយៗទទួលផែនរបស់ខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការធ្វើការឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានលើកឡើងអំពី ការគ្រប់គ្រង និងប្រើប្រាស់មន្ត្រី ដើម្បីបែងចែកក្រុមការងារសវនកម្មផ្ទៃក្នុង ទៅលើសវនកម្មនីមួយៗ និងបញ្ហាប្រឈម ក៏ដូចជាសំណូមពរលើសម្ភារកច្ចេកទេសមួយចំនួន សំដៅលើការពង្រឹងប្រសិទ្ធភាពការងារឲកាន់តែមានភាពល្អប្រសេីរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ