ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា នៃផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំក្រុមការងារស្ដីពីបទល្មើសបច្ចេកវិទ្យា លើកទី៧ ជាមួយបណ្ដាប្រទេសអាស៊ាន
June 08, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា នៃផែនការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានលើកទី០៧ ស្ដីពីក្រុមការងារបទល្មើសបច្ចេកវិទ្យា នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយក្រុមការងារSOMTCសិង្ហបុរី ដោយមានការចូលរួមពីបណ្ដាប្រទេសអាស៊ាននានាផងដែរ។

លោកស្រី Pauline Yee ប្រធាននាយកដ្ឋានភាពជាដៃគូ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកិច្ចការផ្ទះ សិង្ហបុរី បានផ្ដល់មតិស្វាគមន៍ ដោយបានលើកឡើងថា បើទោះបីជាអាក់ខានប្រជុំកាលពីឆ្នាំមុនដោយសារតែបញ្ហាជំងឺកូវីដ-១៩ ក៏ប៉ុន្តែបណ្ដាប្រទេសពាក់ព័ន្ធនៅតែរួមគ្នាប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា តាមរយៈការពង្រឹងសមត្ថភាព ការចូលរួមយ៉ាងសកម្មពីភាគីនានា ក៏ដូចជាការរួមគ្នាពិភាក្សាលើកការអនុវត្តសកម្មភាពផ្សេងៗ។ លោកស្រីបង្ហាញក្ដីសង្ឃឹមថា ប្រទេសនានា​ នឹងនៅតែពង្រឹងការអនុវត្តការប្រឆាំងបទល្មើសបច្ចេកវិទ្យា បើទោះបីជាជួបនូវបញ្ហាលំបាកដោយសារជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងអនុវត្តកម្មវិធីការងារឧក្រិដ្ឋកម្មឆ្លងដែនស្ដីពីបទល្មើសបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃផែនការសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ បន្ថែមពីនេះ សម្រាប់កិច្ចប្រជុំលើកទី៧នេះ បណ្ដាប្រទេសអាស៊ានក៏តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីស្ថានភាពបច្ចុប្បន្ននៃបទល្មើសបច្ចេកវិទ្យានៅតាមប្រទេសរបស់ខ្លួន យុទ្ធសាស្ត្រ និងគន្លឹះនានាក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ