សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ឈរ ណារី និងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ត្រាំ អ៉ីវ តឹក ត្រូវជាស្វាមី
June 02, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ឈរ ណារី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពឯកឧត្តម ត្រាំ អ៉ីវ តឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវជាស្វាមី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម ត្រាំ អ៉ីវ តឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គឺការបាត់បង់ដ៏ធំធេងនូវស្វាមី និងឪពុក ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅជាទីបំផុត និងជាការបាត់បង់នូវធនធានមនុស្សជាបញ្ញវន្តប្រកបដោយគុណវុឌ្ឍិ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាកកម្ពុជា ដែលក្នុងរយៈពេលកន្លងមក ឯកឧត្តមតែងតែខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុ កសាង ស្តារ និងអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងវិស័យសាធារណៈការដឹកជញ្ជូន និងទូរគមនាគមន៍។

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមហាផ្ទៃទាំងអស់ សូមចូលរួមរំលែកទុក្ខព្រួយដ៏ក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាំ អ៉ីវតឹក បានទៅកាន់ឋានបរមសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ