ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ផ្ញើសារលិខិតជូនពរដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសក្នុងខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ
May 15, 2021    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ញើសារលិខិតជូនពរដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសក្នុងខួបអនុស្សាវរីយ៍លើកទីិ៧៦ ថ្ងៃកំណើតនគរបាលជាតិ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និងជាថ្ងៃនៃការឧទ្ទិសដល់គុណូបការៈ ដ៏ខ្ពង់ខ្ពស់នៃស្នាព្រះហស្ថ ព្រះកុរណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គទ្រង់បានបង្កើតនូវអង្គប្រតិបត្តិច្បាប់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងអាយុជីវិតប្រជាពលរដ្ឋនេះឡើង។

ក្នុងទិវាប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រនេះ ក៏ជាឱកាសនៃការរំលឹកនូវការចងចាំអំពីប្រវត្តិសកម្មភាព ពីអតីតកាល នៃបុព្វបុរស និងរៀមច្បង រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់ជំនាន់ ដែលបានលះបង់នូវពេលវេលា ធ្វើពលិកម្មសព្វបែបយ៉ាង បូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិត ដោយមិនគិតអំពីសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន តស៊ូ ពុះពារឧបសគ្គជាច្រើន រាប់មិនអស់ឆ្លងកាត់និន្នាការប្រែប្រួលគ្រប់សម័យកាល ដោយបានកសាងសមិទ្ធផលស្នាដៃ និងបន្សល់ទុកនូវបទពិសោធន៍ល្អៗជាច្រើនសម្រាប់នគរបាលជំនាន់ក្រោយបន្តអនុវត្ត និងរៀនសូត្រយកជាគំរូ ដើម្បីពង្រឹង និងអភិវឌ្ឍអង្គប្រតិបត្តិច្បាប់ដ៏សំខាន់នេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្តែងនូវការលើកទឹកចិត្ត និងសំណូមពរដល់កម្លាំងនគរបាលជាតិគ្រប់ផែនជំនាញ បន្តនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ ប្តេជ្ញារក្សាសុខសន្តិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋាភិបាលស្របច្បាប់ ពិសេសកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ រក្សាឱ្យបាននូវសីលធម៌ វិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន ប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ក៏បានអំពាវនាវដល់កងម្លាំងទាំងអស់ឱ្យបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រប់លំដាប់ថ្នាក់ អនុវត្តបទបញ្ជា និងវិធានការរបស់រាជដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបតាមគោលបំណង និងសំណូមពរ នៃប្រតិបត្តិការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕

ខ្លឹមសារវីដេអូ៖

https://youtu.be/GICT2egzTR0

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ