ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីភ្នំពេញ
May 08, 2021    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញាវត្ថុ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ រួមជាមួយនឹងអនុគណៈកម្មការ ចំពោះកិច្ចក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១។

គួរជម្រាបជូនថា ក្រុមការងារពាក់ព័ន្ធ នឹងធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបប្រមាណជាង១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅតាមមណ្ឌលកែប្រែទាំង២ និងពន្ធនាគាររាជធានីភ្នំពេញ ពិរុទ្ធជន-ទណ្ឌិតចំនួនប្រមាណ២៤០០នាក់ ទទួលបានការចាក់វ៉ាក់សាំងរួចហើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ