ទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%
April 13, 2021    អ្នកទស្សនា :

គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រេចបានសរុបចំនួន ៥២,១០៥រូប ស្មើនឹង ៨៣% នៃចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួន ៦២,៥៨៣រូប។

សូមបញ្ជាក់ផងដែរថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលមិនទាន់បានចាក់វ៉ាក់សាំង មានចំនួន ១០,៤៧៨រូប ស្មើនឹង១៧% ក្រសួងមហាផ្ទៃកំពុងតែបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនជាបន្តទៀតឲ្យបានសម្រេច១០០%៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ