សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខជូនចំពោះភរិយា និងក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ឡៅ វណ្ណា
March 21, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី វ៉េង សុម៉ាលី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកវរសេនីយ៍ត្រី ឡៅ វណ្ណា ជាមន្ត្រីនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ។

សម្តេចក្រឡាហោម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់នូវស្វាមី និងឪពុក ជាទីស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ហើយនេះក៏ជាការបាត់បង់នូវមន្ត្រីនគរបាលជាតិមួយរូប ដែលធ្លាប់បានចូលរួមចំណែកបម្រើ សង្គមជាតិ និងប្រជាជនផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ