អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទទួលបានអំណោយជាសម្ភារការពារជម្ងឺកូវីដ១៩ ពីសប្បុរសជន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩
March 18, 2021    អ្នកទស្សនា :

អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានទទួលអំណោយសម្ភារការពារជម្ងឺកូវីដ-១៩ ជាម៉ាស អាល់កុល និងជែលលាងដៃ ពីសប្បុរសជន លោកស្រី ស្រូយ ដារ៉ាពៅ និងលោកអនុសេនីយ៍ត្រី ជា ប៊ុនថេង ដើម្បីរួមចំណែកក្នុងការពង្រឹងការការពារជម្ងឺរាតត្បាតកូវីដ-១៩ ដែលក្នុងនោះរួមមាន ម៉ាស់ចំនួន ៥០,០០០ម៉ាស់ អាល់កុលចំនួន ៣០០លីត្រ និងជែលលាងដៃចំនួន ២៨០ដប។

សម្រាប់សម្ភារដែលទទួលបាននេះ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ ដែលនេះជាកាយវិការដ៏ថ្លៃថ្លា ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងថែរក្សាសុខមាលភាពដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋឲ្យកាន់តែបានល្អប្រសើរជាលំដាប់៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ