នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងមហាផ្ទៃបានរៀបចំពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ឯកឧត្តម អ៊ីវ លាង ឋានន្តរស័ក្កិ ឧត្តមមន្រ្តី ថ្នាក់លេខ ៤ ពីអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទៅជា អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។