សៀមរាប៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា តំណាងក្រសួងមហាផ្ទៃបានដឹកនាំមន្រ្តីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យាចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពី "សន្តិសុខព័ត៌មាន និងបទល្មើសបច្ចេកវិទ្យា " ក្នុងសិក្ខាសាលាសៀវភៅ ស ការពារជាតិ ឆ្នាំ២០២១ លើកទី១៤ របស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី១៧ ដល់ ថ្ងៃសុក្រ ទី១៩ ខែកុម្ភ: ឆ្នាំ២០២១ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌីសៀមរាប។
តាមរយៈការចែករំលែកនូវបទពិសោធន៍ ការធ្វើបទបង្ហាញ និងការពិភាក្សា ថ្នាក់ដឹកនាំនៃនាយកដ្ឋានព័ត៍មានវិទ្យាបានផ្តល់ជាធាតុចូលជូនក្រុមការងារបច្ចេកទេសក្រសួងការពារជាតិ ដើម្បីអោយសិក្ខាសាលានេះទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
សូមជម្រាបដែរថា សិក្ខាសាលានេះក៏មានការអញ្ចើញចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូសហប្រតិបត្តិការ រួមមាន៖
- តំណាងក្រសួងមហាផ្ទៃ
- តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ
- អនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅកម្ពុជា
- តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- តំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា