ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាការងារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១
November 20, 2020    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាការងារចាំបាច់នានា សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័នមួយចំនួន។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីត្រៀមលក្ខណៈ និងពិភាក្សាលើការងារសំខាន់ៗដែលក្រុមការងារត្រូវរៀបចំ ក្នុងការឆ្លើយតបទៅនឹងប្រធានបទ និង បញ្ហាពាក់ព័ន្ធផ្សេងៗក្នុងកិច្ចប្រជុំខាងមុខនេះ ក៏ដូចជាក្នុងការបង្ហាញនូវលទ្ធផលសម្រេចបានកន្លងមក និងសកម្មភាពជាច្រើនដែលក្រុមការងារកំពុងតែអនុវត្តផងដែរ។

គួរជម្រាបជូនថា កិច្ចប្រជុំគណៈកម្មាធិការកម្ពុជាចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១នេះ នឹងប្រព្រឹត្តឡើងតាមប្រព័ន្ធonlineចាប់ពីថ្ងៃទី២៥ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ