សម្តេចក្រឡាហោម​ ស​ ខេង​ អញ្ជើញចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ
November 11, 2020    អ្នកទស្សនា :

នារសៀលថ្ងៃពុធ​ ទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២០ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចូលរួមព្រះ​រាជពិធី​ពន្លត់ភ្លើងជ័យ​ ដែលបានដុតបំភ្លឺក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវិមានឯករាជ្យ។

សម្រាប់ព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ ក៏មានការអញ្ជើញចូលរួមដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានប្រទានភ្លើង​ជ័យនេះ ក្នុង​ព្រះ​រាជពិធី​អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ កន្លងទៅនេះ​ ដោយត្រូវបាន​រក្សាទុក​រយៈ​ពេល៣ថ្ងៃមកហើយ​ ដែលមាន​កងកម្លាំង៤រូប ឈរ​ប្រចាំការ យាម​នៅ​ទិស​ទាំង៤ នៅ​កណ្តាល​វិមានឯករាជ្យ ទាំងយប់​ទាំង​ថ្ងៃ​៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ