ក្រសួងនគរបាលវៀតណាម ផ្ញើសារអបអរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ
November 14, 2020    អ្នកទស្សនា :

ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារអបអរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះសមិទ្ធផលសម្រេចបានកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ។

តាងនាមប្រជាជនវៀតណាម និងកងកម្លាំងនគរបាលប្រជាជនវៀតណាម ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រី នៃក្រសួងនគរបាលវៀតណាម បានបង្ហាញនូវក្ដីរីករាយ និងអបអរចំពោះការបន្តសម្រេចបាននូវសមិទ្ធផលធំធេងគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលញ៉ាំងឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ ព្រមជាមួយគ្នានោះ ក្រសួងនគរបាលវៀតណាម ក៏បានសម្ដែងនូវការដឹងគុណចំពោះការគាំទ្ររបស់ប្រជាជន និងកងកម្លាំងនគរបាលជាតិកម្ពុជា ក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងបានសហការជិតស្និទ្ធជាមួយវៀតណាមក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់អាស៊ានផងដែរ។

ឯកឧត្តមសង្ឃឹមថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្តផ្ដល់ព័ត៌មានឲ្យគ្នាបានទាន់ពេលវេលាក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្តរក្សាការផ្លាស់ប្ដូរពាណិជ្ជកម្មតំបន់ព្រំដែន បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលវៀតណាម និងកងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា តាមបរិបទជាក់ស្ដែងក្នុងការអនុវត្តបណ្ដាខ្លឹមសារទាក់ទងនឹងផែនការសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ