អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាសសមាសភាពចូលរួមក្នុងអនុគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ
October 20, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសសមាសភាពឯកឧត្តម អស់លោក ដែលត្រូវបានអគ្គាធិការដ្ឋានចាត់បញ្ជូនចូលរួមក្នុងអនុគណៈកម្មការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមនាឱកាសនោះពី ឯកឧត្តម អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ។

      សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈកម្មការរៀបចំសន្ទានុក្រមក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់ នៃក្រសួងមហាផ្ទៃ តាមរយៈសេចក្តីសម្រេចលេខ៦៣៧១សសរ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ