ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនសារ៉ាយ៉ា ចូលជួបសម្ដែងការគួរសម
October 13, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក កែវ សម្បត្តិ តំណាងក្រុមហ៊ុន សារ៉ាយ៉ា (ខេមបូឌា) ខូ អិលធីឌី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម អគ្គនាយក និងអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុផងដែរ។

      ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម សក់ សេដ្ឋា ក្រុមហ៊ុន សារ៉ាយ៉ា ក៏បានប្រគល់សម្ភារការពារជំងឺកូវីដ-១៩ មកដល់ក្រសួងមហាផ្ទៃ មានដូចជា៖ ជែលលាងដៃ ចំនួន៣០០កេស ស្មើនឹង ៥,២៥០ដប។

      ឆ្លៀតឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន សារ៉ាយ៉ា ដែលបានឧបត្ថម្ភជែលលាងដៃមកក្រសួងមហាផ្ទៃ សម្រាប់ប្រតិបត្តិការ បង្ការ និងទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩។

      ឯកឧត្តមបន្ដថា ក្រុមហ៊ុនបានផ្ដល់សម្ភារមកក្រសួងមហាផ្ទៃនាពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ដែលជំងឺនេះកំពុងបានឆ្លងរីករាលដាល ប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់មនុស្សនៅលើពិភពលោកផងដែរ។

      សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៨៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មានចំនួន៥នាក់៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ