ដើម្បីឆ្លើយតបភ្លាមៗទៅនឹងស្ថានភាពប្រឈមរបស់បងប្អូនប្រជាពលរដ្ឋតាមបណ្តាស្រុកក្នុងខេត្តបាត់ដំបង ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងគ្រាដ៏លំបាកនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានបន្តផ្ដល់នូវអង្ករចំនួន៨០តោនបន្ថែមទៀត ជូនដល់រដ្ឋបាលខេត្តបាត់ដំបងសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបង៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា