សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញរាប់បាត្រកាន់បិណ្ឌវេនទី០៦ នៅវត្តបទុមវតីរាជវរារាម
September 08, 2020    អ្នកទស្សនា :

      បន្ទាប់ពីកិច្ចប្រារព្ធធ្វើពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ជាជ័យមង្គលដ៏ឧត្តុងឧត្តម នារសៀលថ្ងៃចន្ទទី០៧ ខែកញ្ញា ឆ្នាំ២០២០រួចមក ក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវនឹងបិណ្ឌវេនទី០៦ នាព្រឹកថ្ងៃអង្គារទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានថ្វាយនូវគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និងថ្វាយដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ និង សមាទានសីល និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល និងសុំនូវសេចក្តីសុខ សេចក្តីចម្រើន។ ក្រោយពីធ្វើពិធីបង្សុកូលរួច សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង មន្រ្តីរាជការស៊ីវិល ក៏បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំង ទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី០៦នេះ ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

      នាឱកាសប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងនេះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បាននាំយកបច្ច័យផ្ទាល់ខ្លួន រួមជាមួយបច្ច័យរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ នូវថវិការ និងសម្ភារប្រើប្រាស់មួយទៀត សម្រាប់ប្រគេនដល់វត្តបទុមវតីរាជវរារាម ដើម្បីទំនុកបំរុងដល់ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាតាមតម្រូវការជាក់ស្តែងនៅក្នុងវត្តផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ