អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តព្រៃវែង រួមគ្នាផ្សព្វផ្សាយរបាយការណ៍ និងប្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២ ឆ្នាំ២០២០
September 07, 2020    អ្នកទស្សនា :

      ខេត្តព្រៃវែង៖ នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រៃវែង មានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងលេីកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឌុច គន្ធា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង ដោយមានការចូលរួមពីសមាជិកគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុង ស្រុក និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង។

      តាមរយៈ របាយការណ៍ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបង្ហាញដោយ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានឱ្យឃេីញពីការកេីនឡេីងនូវ: ១.ចំនួនអ្នកទទួលបានសារអប់រំ ២.ពង្រឹងបានគុណភាពការងារព្យាបាល ស្តារនីតិសម្បទា ៣.ចំនួនករណី បង្រ្កាប ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។

      ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការ រង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឌុច គន្ធា អភិបាលរង ប្រធានលេខាធិការដ្ឋាន គណកម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង សុទ្ធតែបានថ្លែងសាទរនិងកោតសសេីរដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមគ្នា ប្រកបដោយការទទួលខុសត្រូវ សម្រេចបាននូវលទ្ធផលបានល្អប្រសេីរលេីការងារត្រួតពិនិត្យគ្រឿងញៀននាំមកនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋយេីងក្នុងកាល:ទេស:ដែលប្រទេសកម្ពុជានិងពិភពលោកកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹជំងឺកូវីដ-១៩។

      ក្នុងឱកាសនោះដែរ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្ត នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២ ដេីម្បីបន្តសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រេីនជូនប្រជាពលរដ្ឋយេីង និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ "គ្មានគ្រឿងញៀន គ្មានជំងឺកូវីដ-១៩ សហគមន៍មានសុវត្ថិភាព មានការអភិវឌ្ឍ"៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ