ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
July 03, 2020    អ្នកទស្សនា :

      ព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំត្រួតពិនិត្យ មានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពង់ស្ពឺ កោះកុង កំពត និងខេត្តកែប។

      បន្ទាប់ពីបើកកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត រួចមក ក្រុមការងារជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរនបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានបន្តកិច្ចពិភាក្សាលើការងារជំនាញទាំង ៦ ជាមួយក្រុមការងារស្នងការដ្ឋាននគរបាលខេត្តទាំង ៥ ដែលបានចូលរួម។

      សូមជម្រាប់ថា កិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆ្នាំ២០២០ ដើម្បីពង្រឹងការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ធ្វើឡើងរយៈពេល ១ថ្ងៃពេញ ដើម្បីពិភាក្សាលើការងារគន្លឹះ ដើម្បីកាត់បន្ថយបទល្មើស ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងទទួលបានសុខសុវត្ថិភាព៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ