អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ទទួលសម្ភារការពារជំងឺកូវីដ-១៩ ពីអង្គការ យូនីសេហ្វ និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស
July 02, 2020    អ្នកទស្សនា :

      ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ-១៩ ពីមូលនិធិអង្គការ​សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំប្រទេសកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ អង្គការជាតិ-អន្ដរជាតិ និងភាគីពាក់ព័ន្ធមួយទៀត។

      សូមជម្រាបថា សម្ភារអគ្គនាយកដ្ឋានពន្ធនាគារទទួលនាពេលនេះ រួមមាន៖ សាប៊ូដុំ ៥.០៤០ដុំ, សាប៊ូម្សៅ ២.៩៤០កញ្ជប់, ថ្នាំដុសធ្នេញ ៧៦៨ដុំ, ច្រាស់ដុសធ្មេញ ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី ១.០៨០កញ្ចប់ សម្រាប់ផ្ដល់ជូនពន្ធនាគារ រាជធានី-ខេត្ត។

      នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង បានថ្លែង​អំណរគុណចំពោះអង្គការយូនីសេហ្វ និង UNOHCHR ដែលបាន​ផ្ដល់សម្ភារការពារជំងឺកូវីដ-១៩ ទៅដល់ពន្ធនាគារ រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាការពារជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់។

      ឯកឧត្តមបានបន្ដថា ចំពោះជំងឺកូវីដ-១៩នេះ អង្គការយូនីសេហ្វ និង UNOHCHR មានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារនៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បីបង្កើន​ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន​ដទៃទៀតក្នុងពន្ធនាគារ។ ឯកឧត្តមជឿជាក់ថា អង្គការ យូនីសេហ្វ និង UNOHCHR នឹងបន្ដកិច្ចសហការយ៉ាងល្អបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារដែលនាំមកនូវផលប្រយោជន៍ក្នុងវិស័យ ពន្ធនាគារនៅកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ដែរថា វិស័យពន្ធនាគារនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការគ្រប់គ្រងយ៉ាងល្អ ស្របតាមពាក្យ​ស្លោក «សន្ដិសុខ សុខភាព និងមនុស្សធម៌»។

      ដោយឡែកលោក JALLAA ABDELWAHAB អនុប្រធានមូលនិធិ អង្គការសហប្រជាជាតិ ដើម្បីកុមារ (យូនីសេហ្វ) បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាលជំងឺកូវីដ-១៩ កិច្ចការងារជួយកុមារ ក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន​ការប៉ះពាល់វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារផងដែរ។ លោកបានបន្ថែមថា ផលប៉ះពាល់ទាំងនោះ មានរយៈពេលវែង និងខ្លី ប៉ុន្តែជាការពិតណាស់ យូនីសេហ្វ បានទទួល​ការគាំទ្រពីជំនួយរបស់ សហរដ្ឋាអាមេរិក រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបា លចិន ដើម្បីទិញសម្ភារយកមកចែកជូនពន្ធនាគារនៅប្រទេសកម្ពុជា។លោកថា យូនីសេហ្វ នឹងបន្ដទិញសម្ភារបន្ថែមទៀត ដើម្បីបំពេញ​តម្រូវ​ការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ​ឆ្លង​ទៅដល់អ្នកជាប់ឃុំខ្លួនក្នុងពន្ធនាគារ។

      ចំណែកលោក PRADEEP WANGLE តំណាងស្ដីទី ការិយាល័យ​ឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) មានប្រសាសន៍ដែរថា UNOHCHR​រីករាយបន្ដកិច្ច​សហការ​បន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ទៅលើ​វិស័យផ្សេងៗផងដែរ ជាពិសេស វិស័យពន្ធនាគារ។ លោកបន្តថា ជំងឺ កូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ទាំងកម្ពុជា និងពិភពលោក ដូច្នេះភាគី​ពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ បន្ថែមទៀត។លោកលើកឡើងទៀតថា UNOHCHR នឹងសហការជាមួយ ក្រសួងយុត្តិធម៌ អគ្គនាយករដ្ឋានពន្ធនាគារ និងភាគីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យឆ្លងទៅដល់អ្នកជាប់ពន្ធនាគារនៅតាមរាជធានី-ខេត្ត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ