ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរដែនសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនដល់ប្រជាពលរដ្ឋ
July 02, 2020    អ្នកទស្សនា :

      នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ ចេញសេចក្ដី ប្រកាសស្ដីពីការផ្ទេរសមត្ថកិច្ច ក្នុងការពិនិត្យសម្រេចផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារជូនប្រជាជនដែល មានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ខិតការផ្ដល់សេវាកម្មឲ្យកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋ។

      ដោយក្រសួងមហាផ្ទៃ បានផ្តល់សមត្ថកិច្ចក្នុងការពិនិត្យ និងសម្រេចផ្ដល់ សៀវភៅ ស្នាក់នៅ និងសៀវភៅគ្រួសារនេះ ដែលផ្ទេរពីស្នង ការ នគរបាល រាជធានី-ខេត្ត ជូនទៅអធិការនគរបាលក្រុង-ស្រុក-ខណ្ឌ និង ផ្ទេរសមត្ថកិច្ចពីអធិការ នគរបាល ក្រុង-ស្រុក-ខណ្ឌ ជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ