ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំបន្ដ ដើម្បីពិគ្រោះ យោបល់លើសំណើរសុំវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះថា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងបន្ដរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើកទី៦ ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល នៅស្ដីទីការក្រសួងមហាផ្ទៃ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា