ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូល ប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក
June 29, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននានា ព្រមទាំងតំណាងរបស់ក្រុមហ៊ុនធនាគារឯកជនផងដែរ។

      ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចឱ្យឯកឧត្តម ដើម្បីជួបពិភាក្សាជាមួយធនាគារឯកជន ទៅលើសំណើរបស់ធនាគារអេឡិចត្រូនិកចូលរួមក្នុងការប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូល ថ្លៃផាកពិន័យ ការបែងចែកភាគលាភនៃការផាកពិន័យរបស់នគរបាលចរាចរណ៍ ការប្រមូលសេវាធ្វើលិខិតឆ្លងដែនតាមរយៈកម្មវិធីឌីជីថល។

      ដើម្បីពិភាក្សាលើកិច្ចការនេះ សម្តេចក្រឡាហោម ស ខេង បានសម្រេចបង្កើតឱ្យមានក្រុមការងារមួយ ដែលមានឯកឧត្តម សក់ សេដ្ឋា ជាប្រធាន ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអនុប្រធាន និងសមាជិកចំនួន៨រូបផ្សេងទៀត។

      ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបន្ថែមទៀតថាក្នុងពេលនេះ ឯកឧត្តមចង់ឱ្យមានបទបង្ហាញ ដើម្បីឱ្យឯកឧត្តមទទួលបាននូវព័ត៌មានទាក់ទងសេវានានារបស់ធនាគារដៃគូរដែលចង់សហការ និងបំណងនៃការផ្តល់សេវា ប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូលថ្លៃផាកពិន័យ ការបែងចែកភាគលាភនៃការផាកពិន័យរបស់នគរបាលចរាចរណ៍ការប្រមូលសេវាធ្វើលិខិតឆ្លងដែន និងសេវានានា ដែលស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ