ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ថ្នាក់ដឹកនាំ ចំណុះក្រសួងមហាផ្ទៃ
June 04, 2020    អ្នកទស្សនា : 50

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋាន ឬប្រធានអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃអគ្គនាយកដ្ឋាននានាជាច្រើនរូបផងដែរ។

      ឯកឧត្តម សន្ដិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឯកឧត្តមធ្លាប់បានលើកឡើងនូវសំណើរមួយចំនួនពាក់ព័ន្ធដល់ការកំណត់នៃដែនសមត្ថកិច្ចរបស់រដ្ឋលេខាធិការ ដើម្បីជៀសវៀងនូវបញ្ហាមិនយល់គ្នាមួយចំនួនដែលពាក់ព័ន្ធដល់ការបំពេញកិច្ចការងារ ថែមទាំងជួយជម្រុញ និងសម្របសម្រួល ដើម្បីឲ្យអង្គភាព និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា សម្រេចបាននូវប្រសិទ្ធភាពនៃការងារ បន្តនិរន្តរភាព និងវឌ្ឍនភាពនៃអង្គភាព ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

      គួររំលឹកថា សេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋាន ឬប្រធានអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃនេះ ត្រូវបានប្រជុំឆ្លងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 

      សូមជម្រាបជូនផងដែរថា សេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកដ្ឋាន ឬប្រធានអង្គភាពប្រហាក់ប្រហែល ចំណុះក្រសួងមហាផ្ទៃ នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំស្ថាប័ននានា៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ