អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ និងបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២០
May 22, 2020    អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំអគារ(W) ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិវញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២០ និងបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង និងលោកប្រធាននាយកដ្ឋានជំនាញចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុផងដែរ។

      ចំពោះផែនការសកម្មភាពដែលត្រូវបានដាក់ប្រជុំឆ្លងសម្រាប់អនុវត្តឆ្នាំ២០២០នាពេលនេះរួមមាន ៖ យុទ្ធសាស្រ្តចំនួន០៥ ចង្កោមសកម្មភាពចំនួន២០ និងសកម្មភាពចំនួន១០៣។ ដោយឡែក សម្រាប់របាយការណ៍ប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តម សេនីយ៍ អគ្គនាយកក៏បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងអនុវត្តភារកិច្ចរបស់មន្រ្តីរាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ចំណុះអគ្គនាយកដ្ឋានភស្តុភារនងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាគាំទ្រដល់គ្រប់សកម្មភាពការងាររបស់បណ្តានាយកដ្ឋាន-អង្គភាពចំណុះក្រសួងមហាផ្ទៃទទួលបានលទ្ធផលល្អប្រសើរ ថ្វីត្បិតយើងជួបវិបត្តដោយសារជំងឺCOVID-19ក៏ដោយ។

      ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន-អង្គភាពជំនាញអោយខិតខំអនុវត្តភារកិច្ចជំនាញប្រកបដោយប្រសិទ្ធភាព ពិសេសនាយកដ្ឋានជំនាញទាំងពីរ រួមមាន៖ នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ និងនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ ពន្លឿនក្នុងការអនុវត្តថវិកា៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិវញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ