ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្តីពីការកំណត់ភារកិច្ចរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
May 21, 2020    អ្នកទស្សនា :

      នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្តីពីការកំណត់ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោយអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងជាច្រើនរូបផងដែរ។

      នាឱកាសនោះ ឯកឧត្តម ឡាំ ជា មានប្រសាសន៍ថា «នាពេលកន្លងមក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើកិច្ចការមួយចំនួន ហើយក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ឬសង្កេតប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងពាក្យចចាមអារ៉ាម លេចលឺភាពមិនប្រក្រតីមួយចំនួន ប៉ះពាល់ដល់ទៅថ្នាក់ដឹកនាំ»។

      ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា សេចក្ដីណែនាំថ្មីមួយរបស់ក្រសួងមហាផ្ទៃ ស្តីអំពីការកំណត់នៅក្នុងការបែងចែក តួនាទីភារកិច្ច ក៏ដូចជារបៀបរបបការងារមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអង្គភាពប្រហាក់ប្រហែល ដើម្បីជួយពង្រឹងបន្ថែមទៀតនៅប្រសិទ្ធិភាពការអនុវត្តការងារផងដែរ។

      ឯកឧត្តមបន្ដថា ការពង្រឹងនៅប្រសិទ្ធិភាពសហការការងារឲ្យបានល្អរវាងថ្នាក់ដឹកនាំដើម្បីធ្វើយ៉ាងណាឲ្យការងារនេះមានភាពរលូនជាមួយគ្នាបន្ថែមទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ