សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យតំណាងក្រុមហ៊ុនទូរគមនាគមន៍ Seatel ចូលជួបសម្តែងការគួរសម
May 20, 2020    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក Yao Yuejin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍Seatel ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

      ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រតិភូរបស់តំណាងក្រុមហ៊ុនទូរគមនាគមន៍ Seatel ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចក៏បានអបអរសាទចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងអបអរសាទចំពោះវឌ្ឍនភាព, ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលបានដំណើរការរហូតមកដល់បច្ចុប្បន្ននេះផងដែរ។

      លោក Yao Yuejin បានជម្រាបជូនសម្តេចក្រឡាហោមថា ក្រុមហ៊ុនបានកំពុងតែពង្រឹងនូវសេវាកម្មរបស់ខ្លួនខាងផ្នែកសេវាកម្មអ៊ីនធើណេតល្បឿនលឿន និងសេវាទូរស័ព្ទចល័តដោយសារក្រុមហ៊ុនមានហេដ្ឋារចនាសម្ពន្ធ័របស់ខ្លួនស្រាប់។

      ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាកំពុងតែខិតខំពង្រឹងប្រព័ន្ធ E-Government សម្រាប់ការវិនិយោគនៅកម្ពុជា ដែលនេះក៏ជាកត្តាមួយរួមចំណែកឱ្យវិស័យទូរគមនាគមន៍មានវឌ្ឍនភាពទៅមុខផងដែរ។

      លោក Yao Yuejin ប្រធាននាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍Seatelបានសម្ដែងនូវចំណាប់អារម្មណ៍ក្នុងការជួយគាំទ្រលើផ្នែកនានា ដូចជា បច្ចេកវិទ្យា សេវាកម្ម ឬផលិតផលណាមួយ ដែលស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ។

      ជាការឆ្លើយតប ពាក់ព័ន្ធទៅនឹងចំណុចនេះ សម្តេចក្រឡាហោម ក៏បានស្វាគមន៍ និងគាំទ្រចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនដែលបានផ្សាភ្ជាប់ នឹងកិច្ចសហប្រតិបត្តការជួយគាំទ្រដល់វិស័យបច្ចេកវិទ្យា ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ ឲ្យរួមគ្នាសិក្សាស្វែងយល់ជាមួយក្រុមហ៊ុន ដើម្បីស្វែងរកនូវឱកាសណាមួយ ដែលភាគីទាំងពីរអាចផ្ដល់នូវកិច្ចសហការជាមួយគ្នាទៅវិញទៅមកបាន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ