សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធឆ្លងឧបដ្ឋានសាលា ស្រះទឹក សមិទ្ធផលនានា ក្នុងវត្តរតនៈសិលា (ហៅវត្តក្របៅថ្មី) និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ០១ខ្សែ ស្ថិតនៅក្នុង ឃុំក្រចៅ ស្រុកកំចាយមារ ខេត្តព្រៃវែង
May 13, 2017    អ្នកទស្សនា :

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធឆ្លងឧបដ្ឋានសាលា ស្រះទឹក សមិទ្ធផលនានា នៅវត្តរតនៈសិលា ហៅវត្តក្របៅថ្មី និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ០១ខ្សែប្រវែង ៧០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៨អា ពីភូមិក្របៅជួរ ទៅភូមិតាអី ស្ថិតនៅក្នុង ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។នៅក្នុងពិធីនេះដែរ សម្តេចក្រឡាហោមបានសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ និងមន្រី្តគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានអញ្ជើញចូលរួម និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋ ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ