សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង
October 13, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្តបាត់ដំបង លើកទី១៩ ឆ្នាំ២០១៩ ដោយមានការចូលរួមពី ប្រតិភូអមដំណើរ អ្នកតំណាងរាស្រ្តខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

      សូមជម្រាបជូនផងដែរថា នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប របស់ខេត្តបាត់ដំបងនេះ មានកីឡាករ កីឡាកានី បានចូលរួមចំនួន ១០៦៥ នាក់ និងទូកចូលរួមប្រកួតចំនួន ២៦ ទូក ក្នុងនោះទូកខ្លីចំនួន ២០ទូក ទូកវែងចំនួន៦ទូក។ ដែលធ្វើឡើងមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ