សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនិយាយភាសាអង់គ្លេសជាសាធារណៈនៃកម្មវិធី«វោហារឆ្នើម»
October 12, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃសៅរ៍ទី១២ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតផ្ដាច់ព្រ័ត្រនិយាយភាសាអង់គ្លេសជាសាធារណៈនៃកម្មវិធី«វោហារឆ្នើម»នៅខេត្តព្រៃវែង ដោយមានការចូលរួមពី សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្តព្រៃវែង ព្រមទាំងគណៈកម្មការ សិស្សានុសិស្សជាច្រើនរូបផងដែរ។

      សូមជម្រាបថា កម្មវិធីវោហារឆ្នើមបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្ដល់ឱកាសដល់សិស្សក្នុងកម្រិតវិទ្យាល័យបានបង្ហាញនូវទេពកោសល្យ សមត្ថភាព ចំណេះដឹងភាសាអង់គ្លេស ដែលបានសិក្សាក្រេបជញ្ជក់ពីលោកគ្រូ អ្នកគ្រូ ដើម្បីបង្ហាញ និងធ្វើការប្រកួតប្រជែង ដែលមានលក្ខណៈជាបុគ្គល និងការជជែកដេញដោលជាក្រុម ក្នុងការនិយាយភាសាអង់គ្លេសជាសាធារណៈ ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្ស ដើម្បីបានចូលរួមវាស់ស្ទង់នូវកម្រិតសមត្ថភាពនៃការនិយាយភាសាអង់គ្លេស។

      ជាងនេះទៀត បេក្ខជនទាំងអស់ត្រូវឆ្លងកាត់លក្ខខណ្ឌប្រកួតមាន៦ដំណាក់កាល រួមមាន៖
១.ដំណាក់កាលផ្សព្វផ្សាយ, ២.ដំណាក់កាលវគ្គជម្រុះ/តេស្តផ្ទាល់មាត់, ៣.ដំណាក់កាលវគ្គបណ្ដុះបណ្ដាល Booth Camp, ៤.ដំណាក់កាលវគ្គជម្រុះ, ៥.ដំណាក់កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ, ៦.ដំណាក់កាលប្រកួតផ្ដាច់ព្រ័ត្រ។

      ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ល្អៗផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រពង្រឹងសមត្ថភាព ចំណេះបន្ថែមទៀត ដើម្បីវិវឌ្ឍន៍ខ្លួនឲ្យស្របតាមសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ ហើយសម្តេច ក៏បានផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ពាន់រង្វាន់ដល់សិស្សានុសិស្សជាបេក្ខជនដែលទទួលបានជ័យលាភីពីការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនេះផង៕ រតនា


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ