ក្រសួងមហាផ្ទៃ នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុករយៈពេល៤៩ថ្ងៃ (១០-តុលា ដល់ ២៩-វិចិ្ឆកា)
September 25, 2019    អ្នកទស្សនា :

      នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្ដីពីការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រយៈពេល៤៩ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ ដោយសហការជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃព្រមទាំងកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

      ជាងនេះទៅទៀត ក្រសួងមហាផ្ទៃ ក៏បានស្នើឲ្យរដ្ឋបាលរាជធានីខេត្តព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជួយសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងចូលរួមសហការដើម្បីឲ្យការធ្វើជំរឿននេះទទួលបានលទ្ធផលល្អ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ