ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈជូនសព លោកឧត្តមសេនីយ៍ត្រី ចាន់ សាហ៊ុត
September 25, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គលេខាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈជូនសពលោកឧត្តមសេនីយ៍ត្រី ចាន់ សាហ៊ុត អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៅគេហដ្ឋានសព។

      តាងនាមថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារនៃសព ដោយសេចក្តីសោកសង្វេគជាទីបំផុត។ សូមឧទ្ទិសបួងសួង សូមអោយវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ត្រី ចាន់ សាហ៊ុត បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ