ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សាលើទិដ្ឋភាពទម្រង់ខ្លឹមសារ និងប្រមូលធាតុចូលនៃកិច្ចព្រមព្រៀង ដើម្បីត្រៀមចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី និងក្រសួងមហាផ្ទៃ សាធារណរដ្ឋស៊ែប៊ី 
September 25, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើទិដ្ឋភាពទម្រង់ខ្លឹមសារ និងប្រមូលធាតុចូលបន្ថែមនៃសេចក្តីព្រាងកិច្ចព្រមព្រៀង “ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងសេវាសន្តិសុខសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី” និង ”កិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃសាធារណរដ្ឋស៊ែប៊ី” ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូប។

      ក្នុងកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សាអំពីទិដ្ឋភាពទម្រង់ខ្លឹមសារ និងប្រមូលធាតុចូលបន្ថែម លើសេចក្តីព្រាងកិច្ចព្រមព្រៀងចំនួនពីរ៖ ១.កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងសេវាសន្តិសុខសហព័ន្ធ នៃសហព័ន្ធរុស្សី។ ២.អនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋស៊ែប៊ី។ ដែលកម្មវិធីទាំងពីរខាងលើ នឹងប្រព្រឹត្តទៅនៅនាពេលខាងមុខ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ