ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការស៊ើបការណ៍ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំកម្មវិធីជួបជុំសិក្ខាកាមដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅសាលាការិយាល័យសហព័ន្ធស៊ើបការណ៍ ដែលហៅកាត់ថា (FBI) នៅសាលប្រជុំអគារ អេ នៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីរៀបចំទទួល អេសប៊ីអាយ របស់សហរដ្ឋអាមេរិក(American FBI) ដែលគម្រោងនឹងមកទស្សនកិច្ចប្រជុំសិក្ខាសាលាជាមួយប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអង្គរ ខេត្តសៀមរាប នាពេលខាងមុខនេះ៕