សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមសូត្រមន្តបុណ្យកាន់បិណ្ឌវេណទី១០នៅវត្តមុនីប្រសិទ្ធីវង្ស
September 22, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនិងវេណទី០៩ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិទាំងអស់ នៃក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមក្នុងពិធីសូត្រមន្តប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេណទី១០នៅវត្តមុនីប្រសិទ្ធីវង្ស ដែល ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ នឹងបុព្វបុរសជាតិ ព្រមទាំងមន្ត្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

      ក្នុងឱកាសនេះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានប្រារព្ធធ្វើនូវពិធីបូជាគ្រឿងសក្ការៈ ទៀន ធូប ផ្កាភ្ញី ថ្វាយចំពោះព្រះរតនត្រ័យ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងធ្វើនូវបទនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដែលជាមង្គលដ៏ឧត្តុងឧត្តមប្រសើរថ្លាថ្លៃបំផុត។ បន្ទាប់មកទៀតនៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឆ្នាំដដែលត្រូវនិងថ្ងៃបុណ្យកាន់បិណ្ឌទី១០ និងមានការរៀបចំពិធីរាប់បាត្រ បង្សុកូល និងវេរភត្តាហា គ្រឿងឧបភោគ បរិភោគ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ តាមពុទ្ធានុញ្ញាត និងពហូទេវាដារឆ្លងជាកិច្ចបង្ហើយបុណ្យុ។

      នៅរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ស្ទើរគ្រប់ស្ថាប័ន វិស័យនានា រដ្ឋ និងឯកជន មន្រ្តីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេស ដែលជាអ្នកទ្រទ្រង់កាន់ព្រះពុទ្ធសាសនា តែងតែចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមបែបព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរនៅតាមទីអារាមនានា ដើម្បីទំនុកបំរុងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល៣ខែនេះផង និងដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន និងញាតិទាំងប្រាំពីរសណ្តានផង។ ហើយពិធីបុណ្យនេះប្រព្រឹត្តទៅមានរយៈពេល១៥ថ្ងៃ គិតចាប់ពី ថ្ងៃ១រោច រហូត ដល់ថ្ងៃ១៥រោច ខែភទ្របទ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ