សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងព្រះវិហារថ្មី វត្តសិរីរតនារាម (ហៅវត្តទួលអំពិល) ស្រុកឯកភ្នំ ខេត្តបាត់ដំបង
May 06, 2017    អ្នកទស្សនា :

នៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ   បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យ បញ្ចុះខណ្ឌសីមាព្រះវិហារ វត្តសិរីរតនារាម ហៅ(វត្តទួលអំពិល) ស្ថិតនៅក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នាឱកាសបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងព្រះវិហារថ្មី វត្ត សិរីរតនារាម សម្តេចបានសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទនៅស្រុកនោះនិងមន្រី្តគ្រប់ជាន់ថ្នាក់អំពីការធ្វើការងារ អាជីវកម្ម និងការអញ្ជើញចូលរួមធ្វើបុណ្យបញ្ចុះខណ្ឌសីមា ព្រោះបុណ្យនេះកម្រកើតមានឡើងណាស់ ដូច្នេះយើងជាប្រជាពលរដ្ឋខ្មែរត្រូវចេះជួយថែរក្សាគាំទ្រ សាមគ្គីគ្នានិងសន្សំសេចក្តីល្អដើម្បីកប់ទុក្ខក្នុងព្រះពុទ្ធសាសនានាពេលអនាគតជាតិ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ