ក្រសួងមហាផ្ទៃ ប្រកាសថ្កោលទោសចំពោះសំដីរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថមកលើអង្គព្រះមហាក្សត្រ កម្ពុជា
September 14, 2019    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបាន ប្រមាថយ៉ាងគឃ្លីនបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។

​      នៅក្នុងសេចក្តីប្រកាសថ្កោលទោសនោះបានបញ្ជាក់ថា សំដីដ៏អសុរោះគ្មានសម្បជញ្ញៈ របស់ទណ្ឌិត សម រង្ស៊ី គឺជា ការបំពានយ៉ាងធ្ងន់ធ្ងរមកលើព្រះកិត្តិនាម និងព្រះចេស្ដារបស់អង្គព្រះមហាក្សត្រ ដែលព្រះអង្គគឺជាព្រះប្រមុខរដ្ឋ ប្រកប ដោយទសពិធរាជធម៌ និងជានិមិត្តរូបដ៏ឧត្តុង្គឧត្តមនៃឯករាជ្យជាតិ ក្នុងការធានានូវឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានការពារយ៉ាងដាច់ខាតដោយច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិ ដែលមិន អាចជនណាអាចរំលោភបំពានបានឡើយ។

      សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

      ដោយឡែកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណា រំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ