សម្តេចក្រឡាហោម ស ខេង បានផ្ញើសារលិខិតចូលរួមរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារសពឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ​ ថង
September 13, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិត ចូលរួមរំលែកមរណៈទុក្ខ ជាមួយលោកជំទាវ ខាំ ភៀន ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ប៊ូ​ ថង អតីត​សមាជិកព្រឹទ្ធសភា ដែលត្រូវជាស្វាម៊ី បានទទួលមរណភាព នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០១:២០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។
     សារលិខិតសម្តេចក្រឡាហោម បានសរសេរថា៖ «មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ​ ថង គឺជាការបាត់បង់ស្វាមី ឪពុក និងជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏​ថ្លៃថ្លា​បំផុតរបស់លោកជំទាវ និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់របស់ជាតិនិង​ជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលក្នុងឆាកជីវិតរបស់ឯកឧត្តមបានលះបង់កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងចលនាតស៑ូយ៉ាងប្តូរផ្តាច់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ប្រកបដោយឆន្ទះ និងមនសិកា​ស្នេហាជាតិដ៏ក្លាហានមុះមុត ការលះបង់ និងស្នាដៃដ៏គួរឲ្យស្ងប់ស្ងែងយ៉ាងច្រើនអនេករបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង មានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងដំណើរការកសាងសង្គមជាតិ និងការការពារ បានយ៉ាងរឹងមាំនូវអធិបតេយ្យ និងបូរណៈភាពជាតិទឹកដី ដែលរួមចំណែកនាំមកនូវវិបុល​ភាពសំរាប់ព្រះរាជាណាចក្រកម្ពុជាដូចបច្ចុប្បន្ន»។
     តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្តេច និងភរិយា សូមឧទ្ទិស​បួង​សួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ​ ថង បានសោយ​សុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតសម្តេចក្រឡាហោម ស ខេង៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ