សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ស្តីពី កិច្ចការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
May 04, 2017    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ មានរៀបចំកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ដែលហៅកាត់ថា(គ.ស.អ) ស្តីពី កិច្ចការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ក្នុងកិច្ចប្រជុំនេះគឺធ្វើការពិភាក្សាលើការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ដឹកនាំក្នុងការពិភាក្សា ហើយឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអនុប្រធាន។ 
គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍(គ.ស.អ)នេះកើតឡើង ដោយផ្តើមចេញពីផែនការអន្តរស្ថាប័ន និងប្រតិទិនទាំងនេះ គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ក៏ដូចជា គ.ស.អ បានរៀបចំសេចក្តីសម្រេចបន្ថែមទៀត សម្រាប់អនុវត្តការងាររបស់ខ្លួនដែលសេចក្តីសម្រេចនោះ រួមមាន៖
១-សេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១២ ខែសីហ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ