សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាល និងគោរមងារ សន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
May 02, 2017    អ្នកទស្សនា :

ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ បានធ្វើពិធី ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ ដឹកនាំបញ្ជាកងកម្លាំងនគរបាល និងគោរមងារ សន្តិបណ្ឌិត នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំនួន ១៣ រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ ដោយ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីក្នុងនាមព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់នៃអង្គព្រះមហាក្សត្រ បានចុះហត្ថលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៤១៧/៣១៥ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ត្រាស់បង្គាប់បង្កើតគោរមងារ «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញនានាក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយក៏បានតែងតាំងថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃចំនួន១៣រូប ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាល» ជា សន្តិបណ្ឌិតនៃបណ្ឌិត្យសភានគរបាលកម្ពុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ