គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ប្រជុំពិនិត្យសម្រេច លើផែនការសកម្មភាពជាតិប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ(២០១៩-២០២៣)
September 03, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំកិច្ចប្រជុំពិនិត្យសម្រេច លើផែនការសកម្មភាពជាតិប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល៥ឆ្នាំ(២០១៩-២០២៣) ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង អង្គការ និងស្ថាប័នពាក់ព័ន្ធនានា។

      កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យ និងសម្រេចលើផែនយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំសម្រាប់អនុវត្តការងារឆ្នាំ២០១៩-២០២៣ រួមមាន៖
១.ពង្រឹងកិច្ចសហប្រតិបត្តិការ ការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា
២.លើកកម្ពស់ការបង្ការទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស
៣.ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបអំពើជួញដូរមនុស្ស
៤.លើកកម្ពស់កិច្ចការពារជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ។

      ការរៀបចំផែនការយុទ្ធសាស្រ្តនេះឡើង គឺដើម្បីពង្រឹងយន្តការសម្រាប់អនុវត្ត  និងរចនាសម្ព័ន្ធក្រុមការងារ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបណ្តុះបណ្តាលសមត្ថភាពមន្រ្តីនៃស្ថាប័នដៃគូសហការ និងជំរុញការតាមដានអនុស្សរណៈកិច្ចព្រមព្រៀងនានានៃកិច្ចសហប្រតិបត្តិការ និងសមត្ថភាពជំនាញរវាងប្រទេសពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហារួមគ្នា និងពង្រឹងការអនុវត្ត កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី។ និងបង្កើនការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីខ្លឹមសារ និងការប្រើប្រាស់ច្បាប់ គោលនយោបាយ លិខិតុបករណ៍ និងបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ និងលើកម្ពស់ការយល់ដឹងជាសាធារណៈតាមគ្រប់រូបភាព ដើម្បីកាត់បន្ថយបាននូវអំពើជួញដូរមនុស្ស កលល្បិចជនល្មើស និងផលប៉ះពាល់នៃទេសន្តរប្រវេសន៍ដោយប្រថុយបប្រថាន និងរាល់ទម្រង់នៃអំពើជួញដូរមនុស្ស៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ