ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩
September 02, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ ២០១៩នេះ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីអំពីសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមរបស់ក្រុមប្រឹក្សានីតិកម្ម និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      បន្ទាប់ពី ឯកឧត្តម អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្ម បានអានរបាយការណ៍ស្តីពីសកម្មភាពការងារប្រចាំឆមាសទី១រួចមក ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ថា ក្រុមប្រឹក្សានីតិកម្មមានតួនាទីយ៉ាងសំខាន់ ដែលជាសេនាធិការរបស់ក្រសួងមហាផ្ទៃ ក្នុងការជួយពង្រឹងច្បាប់ បទដ្ឋានគតិយុត្ត និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ស្ថិតនៅលើវិស័យនីតិកម្ម។

      ក្នុងឱកាសនោះឯកឧត្តម បានជម្រុញដល់ ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ លើកយកបញ្ហាប្រឈម សំណូមពរនានា របស់អង្គភាពខ្លួន ដាក់លើតុជជែកដោះស្រាយរួមគ្នា ជៀសវាងការលាក់បាំងបញ្ហា ហើយមិនយកមកដោះស្រាយ ក្នុងការជម្រុញឈានដល់ការកែសម្រួលនូវកិច្ចការងារមួយចំនួនដែលត្រូវការកែលម្អ ដើម្បីធ្វើឲ្យអង្គភាពក្រុមប្រឹក្សានីតិកម្មនេះ រីកចម្រើនទៅមុខកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមក៏បានណែនាំដល់ មន្រ្តីក្រុមប្រឹក្សានីតិកម្មទាំងអស់ ឲ្យខិតខំធ្វើការ និងរៀនសូត្រតាមមន្រ្តីដែលមានបទពិសោធន៍ ដើម្បីបង្កើនសមត្ថភាពការងារ ធ្វើឲ្យកិច្ចការងារនីតិកម្មប្រព្រឹត្តិទៅដោយរលូន និងសម្រេចបានលទ្ធផលល្អ៕ រតនា


ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ