អាស៊ាន និងដៃគូ  បានឯកភាពរួមគ្នាបន្តដាក់ចេញនូវទិសដៅដើម្បីលុបបំបាត់គ្រឿងញៀនរួមគ្នា
August 31, 2019    អ្នកទស្សនា :

       ឯកឧត្តម  នាយឧត្តមសេនីយ៍   មាស  វិរិទ្ធ  អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា  ក្នុងក្របខណ្ឌកិច្ចប្រជុំរវាងASOD  ជាមួយចិន  ជប៉ុន  កូរ៉េ  និងASOD +3 យេីងបានធ្វេីការឆ្លុះបញ្ចាំងអំពីកិច្ចការងារមួយចំនួនដែលប្រឈមនឹងការគំរាមកំហែងមួយចំនួនដោយសារបញ្ហាគ្រឿញៀននៅក្នុងបណ្តាប្រទេសអាស៊ានដេីម្បីអោយសមភាគី  និង ភាពជាដៃគូក្នុងនាមជាអាស៊ានផ្លេីស  ពិនិត្យលទ្ធភាពគាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេសសម្ភារ:ថវិកាសម្រាប់ធ្វេីអោយប្រសេីរឡេីងដល់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបណ្តាប្រទេសអាស៊ានទាំងអស់  ព្រោះថាទាំងអាស៊ាន  ចិន ជប៉ុន  កូរ៉េ  សុទ្ធតែជាប្រទេសដែលរងគ្រោះដោយសារក្រុមឧក្រឹដ្ឋជនធ្វេីការដាំដុះ  ផលិតក្នុងតំបន់ផលិតគ្រឿញៀនទាំងបីក្នុងពិភពលោក។ ការលើកឡើងបែបនេះគឺនៅក្នុងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានស្តីពីកិច្ចការគ្រឿងញៀនលើកទី៤០ ដែលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំនេះ កាលពីថ្ងៃ ទី២៨-៣០  ខែសីហា  ឆ្នាំ ២០១៩  ដោយមានវត្តមានចូលរួមពីតំណាងមកពីប្រទេសអាស៊ាន  ចិន  ជប៉ុន  កូរ៉េ  រុស្សី  ឥណ្ឌា  អង្គការUNODC និងដៃគូ ពាក់ព័ន្ធ។
       ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថាតាមរយៈកិច្ចប្រជុំបានធ្វេីការកត់សម្គាល់លេីបញ្ហាមួយចំនួនដូចខាងក្រោម៖
១.សភាពការណ៍គ្រឿងញៀនពាក់ព័ន្ធនឹងការដាំដុះ  ការផលិត  ការចរាចរគ្រឿងញៀនថានៅតែបន្តកេីតមានហេីយតំលៃគ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងចំណែកទីផ្សារប្រេីប្រាស់គ្រឿងញៀនត្រូវបានកិច្ចប្រជុំធ្វេីការកត់សម្គាល់ថាមិនមានការថមថយតំលៃដូចនៅកន្លែងផលិតទេ  ។ 
២.ក្រុមឧក្រឹដ្ឋជនគ្រឿងញៀន West African និងក្រុមឧក្រឹដ្ឋជនគ្រឿងញៀនដែលមានដេីមកំណេីតជាចិនដីគោក  ដីកោះ  នៅតែជាក្រុមឧក្រឹដ្ឋជនសកម្មក្នុងការចរាចរជូញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ានយេីងនេះ  ។ 
៣.ការរីករាលដាលការប្រេីប្រាស់គ្រឿងញៀនប្រភេទមេតំហ្វតាមីនទាំងទម្រង់ជាគ្រាប់  គ្រីស្តាល់  អិចស្តាសុីមកពីអឺរ៉ុប  និងការកេីនឡេីងនូវការប្រេីប្រាស់មេតំហ្វតាមីន និងសារធាតុគ្រឿងញៀនប្រភេទថ្មី  ។ 
៤.ក្រុមឧក្រឹដ្ឋជនគ្រឿងញៀន មានការគាំទ្រពីក្រុមប្រដាប់អាវុធខុសច្បាប់ការពារពួកគេឲ្យធ្វេីការដាំដុះនិងផលិតគ្រឿងញៀន។ 
៥.ការកេីនឡេីងនូវការផលិតគ្រឿងញៀនសំយោគATSផ្អែកទៅលេីការនាំចូលសារធាតុគីមីផ្សំទៅរកប្រភពនូវការផលិត  ដោយមានការដឹកចូលសារធាតុគីមីផ្សំទៅតំបន់ផលិតនូវបណ្តាសារធាតុគីមីផ្សំទាំងស្របច្បាប់  មិនស្របច្បាប់  និងទាំងការបង្វែរពីជំនួញស្របច្បាប់ទៅកាន់ទីតាំងផលិត គ្រឿងញៀនខុសច្បាប់ជាមូលហេតុនាំអោយមានកំណេីនកេីនឡេីងនូវគ្រឿងញៀនសំយោគមានតំលៃថោកផងដែរ  ។ 
៦.មានការការផលិតកែឆ្នៃនូវកេតាមីន  ពពួកហ្វេនតានីល  និងមានការចរាចរដោយខុសច្បាប់ ពិសេសហ្វេនតានិលសង់តេទិកជាមួយគ្នានេះ ដែរ ឯកឧត្តម  នាយឧត្តមសេនីយ៍   មាស  វិរិទ្ធ  បានបន្តឲ្យដឹងទៀតដែរ ថា ក្រៅពីកិច្ចប្រជុំអាស៊ាន+៣  យេីងមានកិច្ចប្រជុំ អាស៊ាន+ឥណ្ឌា  ដែលហៅថា  ASOD +ឥណ្ឌា  និងASOD+រុស្សី  អ្វីដែលសំខាន់គឺលទ្ធផលASODទី៤០សុទ្ធតែត្រូវបានរាយការណ៍ភាពជាសមភាគីជាដៃគូសន្ទនា  ហេីយយេីងបានឯកភាពរួមគ្នាដាក់ចេញនូវទិសដៅធ្វេីការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដល់ឬសគល់ព្រោះថាបញ្ហាគ្រឿងញៀនមានភាពប្រទាក់ក្រលាគ្នាទៅនឹងឧក្រឹដ្ឋជនឆ្លងដែន៕ គឹមអាន

ប្រភព៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ