ក្រសួងមហាផ្ទៃ រៀបចំនូវពិធីបិទវេទិកាស្តីពីភាពជាដៃគូរវារាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល 
August 29, 2019    អ្នកទស្សនា :

      ទីស្តីកាក្រសួងមហាផ្ទៃ៖ បន្ទាប់ពីរាជរដ្ឋាភិបាល និងអង្គការសង្គមសីុវិល បានរៀបចំវេទិកា ស្តីពីភាពជាដៃគូរវារាជរដ្ឋាភិបាល និងអង្គការសង្គមសីុវិល លើកទី៣ ដែលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩នេះ រួចមក នៅរសៀលថ្ងៃដ៏ដែលនេះ ក៏បានការរៀបចំនូវពិធីបិទវេទិការស្តីពីភាពជាដៃគូរវារាជរដ្ឋាភិបាល និងអង្គការសង្គមសីុវិល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ដោយមានការចូលរួមពី ក្រុមការងាររាជរដ្ឋាភិបាល ក្រសួង  អភិបាលរាជធានី ខេត្ត អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានា។

      ក្នុងឳកាសបិទវេទិការនេះ ឯកឧត្តម ប៊ុន ហុន ក៏បានមានប្រសាសន៍លើកឡើងថា នេះជាឳកាសដ៏មានសារៈសំខាន់បំផុត ដែលបានសម្របសម្រួលឲ្យរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ី ជួបពិភាក្សាគ្នាដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា និងបានផ្តល់ភាពស្និតស្នាលរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមសីុវិល ដើម្បីលើកម្ពស់ការកែទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងចូលរួមក្នុងអភិវឌ្ឍសង្គមជាតិប្រកបដោយភាពរីកចម្រើន ស្របតាមជំហរកិច្ចសហការអព្យាក្រឹតភាព។

      ឯកឧត្តមបានបន្តថា អង្គការសង្គមស៊ីវិល ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ហើយទន្ទឹមនេះ អង្គការ សមាគម ទាំងអស់ត្រូវតែគោរពតាមលក្ខន្តិកច្បាប់នៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើសកម្មភាពរបស់ខ្លួន។

      ឯកឧត្តមបានបន្ថែមទៀតថា តាងនាមឲ្យក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម នឹងនាំយកបញ្ហា និងសំណូមពរទាំងអស់ ជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដើម្បីធ្វើសេចក្តីសម្រេច និងដោះស្រាយ ដែលអង្គការសង្គមស៊ីវិលទាំងអស់ បាលលើកឡើងក្នុងវេទិកានេះ ហើយឯកឧត្តម ក៏បានស្នើឲ្យអង្គការសង្គមស៊ីវិលទាំងអស់បន្តសហការជាមួយរាជរដ្ឋាភិបាលឲ្យបានល្អបន្ថែមទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ