សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាល និងអាគារសាលប្រជុំ សាលាក្រុង ស្រុក ចំនួន៣៤នៃខេត្ត ចំនួន១៨ ដែលសាងសង់ក្រោមឥណនទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
April 27, 2017    អ្នកទស្សនា :

នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧ សម្តេចក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាល និងអាគារសាលប្រជុំ សាលាក្រុង ស្រុក ចំនួន៣៤នៃខេត្ត ចំនួន១៨ ដែលបានសាងសង់ឡើងក្រោមឥណនទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា(ADB) នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអាគាររបស់សាលាស្រុកនោះ សម្តេចបានសំណេះសំណាលជាមួយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមក្នុងពិធីនេះ ហើយសម្តេចបានផ្តាំផ្ញើដល់មន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ជាពិសេសខេត្តកំពង់ឆ្នាំង ឱ្យខិតខំប្រឹងប្រែងធ្វើការឱ្យមានប្រសិទ្ធឡើង ព្រោះពេលនេះយើងមានអាគាររដ្ឋបាល សាលប្រជុំ ដ៏ល្អៗស្អាត  ដោយពីមុនយើងមិនធ្លាប់មាន។ ម៉្យាងទៀត សម្តេចក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយគឺធនាគារអេឌីប៊ី ដែលបានជួយសាងសង់នូវសំណង់៣៤កន្លែងជូនដល់រដ្ឋាភិបាលកម្ពុជានូវតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ