ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ
August 21, 2019    អ្នកទស្សនា :

     នៅរសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិគ្រោះយោបល់​ជាមួយ​គណបក្សនយោបាយ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ​អំពីខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ពិនិត្យឡើងវិញនូវស្ថានភាព​នៃការអនុវត្តច្បាប់ស្តីពីគណបក្ស​នយោបាយ កំណត់នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក និងស្វែងរកដំណោះស្រាយនានា​ប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព ដល់តំណាងគណបក្សនយោបាយ​ដែលបានចុះ​បញ្ជីនៅ​ក្រសួងមហាផ្ទៃ ដោយមានចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារជាតិនៃ​កម្ពុជា តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតំណាងគណបក្សនយោបាយ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ