ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នាថ្ងៃទី២៩ ខែសីហាខាងមុខនេះ
August 15, 2019    អ្នកទស្សនា :

     នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ នៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនាពេលកន្លងមក ពោលគឺពិនិត្យអំពីលទ្ធផលដែលបានអនុវត្តតាមស្មារតីក្នុងវេទិកាលើកទី២កន្លងមក។

     សូមបញ្ជាក់ដែរថា ដោយសារវេទិកានេះចំនួនអ្នកចូលរួមមានកំណត់ ដូចនេះសមាគម អង្គការមិនមែនរដ្ឋា​ភិ​បា​ល​ក្នុងស្រុកចំនួន៣០០ នាក់ប៉ុណ្ណោះ ដែលនឹងត្រូវផ្តល់អទិភាពតាមរយៈការចុះឈ្មោះនៅនាយកដ្ឋានកិច្ចការស​មា​គ​ម​ និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ